Sunshine Tax Service & Accounting

Sunshine Tax Service & Accounting Tax Service & Consultant

ក្នុងគ្រោះ មានលាភ អបអរសាទរ សាលាដូង 😍😍
19/08/2026

ក្នុងគ្រោះ មានលាភ
អបអរសាទរ សាលាដូង 😍😍

ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។

ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតិឲ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។

ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ អោយរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ ខ្ញុំបាន ÷

១. ចេញបទបញ្ជាឲ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឲ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។

២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឲ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។
បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។

៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ។

ថ្ងៃអង្គារ ទី ១៨ សីហា ២០២៦

#ហ៊ុនម៉ាណែត
#កម្ពុជា

🏛 ការបង់ពន្ធ = ការវិនិយោគលើអ្វីដែលយើងទាំងអស់គ្នាចែករំលែក"វាមិនមែនជាអ្វីដែលអ្នកមិនបានអ្វីមកវិញនោះទេ វាជាអ្វីដែលយើងទាំងអស់...
12/08/2026

🏛 ការបង់ពន្ធ = ការវិនិយោគលើអ្វីដែលយើងទាំងអស់គ្នាចែករំលែក
"វាមិនមែនជាអ្វីដែលអ្នកមិនបានអ្វីមកវិញនោះទេ វាជាអ្វីដែលយើងទាំងអស់គ្នាទទួលបាន"
នៅពេលអ្នកបង់ពន្ធ អ្នកកំពុងជួយមូលនិធិ៖
ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ
ទឹកស្អាត និងការដឹកជញ្ជូនសាធារណៈ
សេវាសង្គ្រោះបន្ទាន់ និងការពារជាតិ
ជំនួយដល់មនុស្សចាស់ កុមារ និងគ្រួសារដែលងាយរងគ្រោះ
ទាំងនេះមិនគ្រាន់តែជាសេវាកម្មប៉ុណ្ណោះទេ។ វាគឺជាការបង្ហាញពីតម្លៃរួម — ការយកចិត្តទុកដាក់ សមធម៌ និងភាពធន់។

ក្រុមការងារបានចូលរួម"សិក្ខាសាលាស្តីពី អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ និងកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី"សៀមរាប...
07/08/2026

ក្រុមការងារបានចូលរួម"សិក្ខាសាលាស្តីពី អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ និងកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី"
សៀមរាបថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦
#ពន្ធដារ

📍ងាយៗបងប្អូនគ្រាន់តែចុចប៊ូតុង Send Message ឬ Chat មកកាត់​ Page យើងខ្ញុំ បងប្អូននិងទទួលបានប្រឹក្សាយោលបល់ដោយឥតគិតថ្លៃ  📩 យ...
05/08/2026

📍ងាយៗបងប្អូនគ្រាន់តែចុចប៊ូតុង Send Message ឬ Chat មកកាត់​ Page យើងខ្ញុំ បងប្អូននិងទទួលបានប្រឹក្សាយោលបល់ដោយឥតគិតថ្លៃ
📩 យើងនៅទីនេះដើម្បីជួយអ្នក — សូមផ្ញើសារ មកឥឡូវ!
🧾 សេវាកម្មយើងជំនាញ និងឯកជន ដោយមានសុវត្ថិភាពពេញលេញ!

04/08/2026
អត្រាប្តូរប្រាក់សម្រាប់ខែកក្កដា ឆ្នាំ២០២៦៖- ប្រាក់បៀវត្ស (Salary) 1$ = 4,037៛- ប្រចាំខែ (Monthly) 1$ = 4,043៛
03/08/2026

អត្រាប្តូរប្រាក់សម្រាប់ខែកក្កដា ឆ្នាំ២០២៦៖
- ប្រាក់បៀវត្ស (Salary) 1$ = 4,037៛
- ប្រចាំខែ (Monthly) 1$ = 4,043៛

📩📩ទាក់ទងមកឥលូវនេះដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ។     #ពន្ធដារ
28/07/2026

📩📩ទាក់ទងមកឥលូវនេះដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ។
#ពន្ធដារ

22/07/2026

នៅ២ថ្ងៃកន្លះទៀតទេណា ស៊ូៗបងប្អូនព្រោះថ្ងៃ២៥ ប៉ះចំថ្ងៃសៅរ៍ 😅😅

ចុះបញ្ជីឥលូវនេះបងប្អូននិងចំនេញទ្វេដង ពីព្រោះបងប្អូនអាចប្រឹក្សាយោបល់អោយឥតគិតថ្លៃ ❤️❤️     #ពន្ធដារ
17/07/2026

ចុះបញ្ជីឥលូវនេះបងប្អូននិងចំនេញទ្វេដង ពីព្រោះបងប្អូនអាចប្រឹក្សាយោបល់អោយឥតគិតថ្លៃ ❤️❤️
#ពន្ធដារ

Address

Street Borey Seang Nam Road, Krong SiemReap
Siem Reap

Opening Hours

Monday 08:00 - 05:00
Tuesday 08:00 - 05:00
Wednesday 08:00 - 05:00
Thursday 08:00 - 05:00
Friday 08:00 - 05:00
Saturday 08:00 - 00:00

Website

Alerts

Be the first to know and let us send you an email when Sunshine Tax Service & Accounting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share