គិតគូរលុយ Kit Ku Luy

Directions Website

គិតគូរលុយ Kit Ku Luy ចែករំលែកចំណេះដឹងអំពីហិរញ្ញវត្ថុ រៀនពីគិតគូរលុយ💰
Contact for work collabs: https://t.me/kitkuluycambodia

💙🙏 អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ!ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីបុណ្យភ្ជុំបិណ្ឌនេះ គិតគូរលុយ សូមជូនពរដល់បងប្អូនប្រិយមិត្តទា...
10/10/2026

💙🙏 អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ!

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីបុណ្យភ្ជុំបិណ្ឌនេះ គិតគូរលុយ សូមជូនពរដល់បងប្អូនប្រិយមិត្តទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ និងសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ។ 🙏✨

សូមឱ្យការធ្វើដំណើរទៅស្រុកកំណើត និងការជួបជុំក្រុមគ្រួសារប្រព្រឹត្តទៅដោយសុខសុវត្ថិភាព ពោរពេញដោយភាពកក់ក្តៅ ស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗ។ 💙

រីករាយពិធីបុណ្យភ្ជុំបិណ្ឌ! 🇰🇭

#គិតគូរលុយ #ភ្ជុំបិណ្ឌ

05/10/2026
04/10/2026

🎬 វីដេអូចុងក្រោយនៃយុទ្ធនាការ «គិតគូរលុយ ជាមួយ Reaseyh» បានមកដល់ហើយ! 💙

បិទបញ្ចប់យុទ្ធនាការនេះ លោក សៅ ផលរាសីហ៍ (Sao Phol Reaseyh) នឹងចែករំលែកលើប្រធានបទ៖

💡 តើសហគ្រិនម្ចាស់ Brand ថ្មីៗ អាចបង្កើតទំនុកចិត្តពីអតិថិជន និងធ្វើឱ្យការលក់យ៉ាងលឿនដោយរបៀបណា?

ពីការចាប់ផ្តើមអាជីវកម្ម រហូតដល់ការកសាង Brand និងបង្កើតទំនុកចិត្តពីអតិថិជន យើងសង្ឃឹមថាការចែករំលែកក្នុងយុទ្ធនាការនេះ បានផ្តល់ជាគំនិត និងមេរៀនល្អៗសម្រាប់សហគ្រិន និងអ្នកដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្ម។ 📈✨

▶️ តោះ! ទស្សនា EP ចុងក្រោយទាំងអស់គ្នា!

#គិតគូរលុយ

តើសហគ្រិន ម្ចាស់ Brand ថ្មីៗ អាចបង្កើតទំនុកចិត្តពីអតិថិជន និងធ្វើឱ្យការលក់ យ៉ាងលឿនដោយរបៀបណា? 🤔📈ក្នុង EP ថ្មីនៃ «គិតគូរលុ...
04/10/2026

តើសហគ្រិន ម្ចាស់ Brand ថ្មីៗ អាចបង្កើតទំនុកចិត្តពីអតិថិជន និងធ្វើឱ្យការលក់ យ៉ាងលឿនដោយរបៀបណា? 🤔📈

ក្នុង EP ថ្មីនៃ «គិតគូរលុយ ជាមួយ Reaseyh» លោក សៅ ផលរាសីហ៍ (Sao Phol Reaseyh) នឹងចែករំលែកបទពិសោធន៍ និងគន្លឹះសំខាន់ៗ សម្រាប់ម្ចាស់អាជីវកម្មថ្មីៗ ក្នុងការកសាងទំនុកចិត្តពីអតិថិជន និងជំរុញការលក់ឱ្យកាន់តែមានប្រសិទ្ធភាព។ 💡

បើអ្នកកំពុងចាប់ផ្តើម Brand ឬមានគម្រោងចង់ចាប់ផ្តើមអាជីវកម្មមួយ នេះជាប្រធានបទដែលមិនគួររំលង! 👀

🎬 តាមដាន EP ថ្មី ដើម្បីស្តាប់ការចែករំលែកពីបទពិសោធន៍ជាក់ស្តែងរបស់លោក ផលរាសីហ៍!

#គិតគូរលុយ

01/10/2026

Thank you for your support and feedback over our content(s) 😇🙏🏼

#គិតគូរលុយ

🎓💙 ទើបចូលរៀនសាកលវិទ្យាល័យឆ្នាំទី១ មានលុយចាយត្រឹម $150 ក្នុងមួយខែ តើគួររៀបចំយ៉ាងម៉េចឱ្យគ្រប់?លុយតិច ឬច្រើនមិនមែនជាបញ្ហាសំ...
01/10/2026

🎓💙 ទើបចូលរៀនសាកលវិទ្យាល័យឆ្នាំទី១ មានលុយចាយត្រឹម $150 ក្នុងមួយខែ តើគួររៀបចំយ៉ាងម៉េចឱ្យគ្រប់?

លុយតិច ឬច្រើនមិនមែនជាបញ្ហាសំខាន់ទេ តែអ្វីដែលសំខាន់ គឺយើងចេះរៀបចំ និងគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ។ 💰

តោះ! មករៀបចំ Budget $150 ជាមួយ គិតគូរលុយ Kit Ku Luy ដើម្បីឱ្យមានទាំងលុយចាយប្រចាំថ្ងៃ លុយសម្រាប់ការសិក្សា កម្សាន្ត និងលុយសន្សំ។ 🤗

ចូលសាកលវិទ្យាល័យឆ្នាំទី១ ក៏អាចចាប់ផ្តើមបង្កើតទម្លាប់ហិរញ្ញវត្ថុល្អពីថ្ងៃនេះបានដែរ! 💙

#គិតគូរលុយ

28/09/2026

Brand ថ្មី ចង់រកអតិថិជនដំបូង និងបង្កើតចំណូលឱ្យបានលឿន តើគួរចាប់ផ្តើមពីអ្វី? 🤔📈

ក្នុង EP ថ្មីនៃ «គិតគូរលុយ ជាមួយ Reaseyh» លោក សៅ ផលរាសីហ៍ (Sao Phol Reaseyh) នឹងមកចែករំលែកបទពិសោធន៍ក្រោមប្រធានបទ៖

💡 «របៀបដែលសហគ្រិនម្ចាស់ Brand ថ្មីៗ អាចធ្វើឱ្យអាជីវកម្មរបស់ខ្លួន អាចរកចំណូលក្នុងរយៈពេល ១ ទៅ ៣ សប្តាហ៍ដំបូង!»

ពីការចាប់ផ្តើម Brand រហូតដល់ការទាក់ទាញអតិថិជនដំបូងៗ—តើមានចំណុចសំខាន់ៗអ្វីខ្លះដែលសហគ្រិនថ្មីគួរដឹង? 👀

🎬 តាមដាន EP ថ្មី ដើម្បីស្តាប់បទពិសោធន៍ និងគន្លឹះពីលោក ផលរាសីហ៍!

#គិតគូរលុយ

ចង់បង្កើត Brand ថ្មីៗ ហើយចង់ឱ្យមានអតិថិជន និងការលក់ក្នុងរយៈពេលខ្លី? 👀📈ក្នុង EP ថ្មីនៃ «គិតគូរលុយ ជាមួយ Reaseyh» លោក សៅ ផ...
28/09/2026

ចង់បង្កើត Brand ថ្មីៗ ហើយចង់ឱ្យមានអតិថិជន និងការលក់ក្នុងរយៈពេលខ្លី? 👀📈

ក្នុង EP ថ្មីនៃ «គិតគូរលុយ ជាមួយ Reaseyh» លោក សៅ ផលរាសីហ៍ (Sao Phol Reaseyh) Co-founder of Ahsor World នឹងចែករំលែកក្រោមប្រធានបទ៖

💡 «របៀបដែលសហគ្រិនម្ចាស់ Brand ថ្មីៗ អាចធ្វើឱ្យអាជីវកម្មរបស់ខ្លួន អាចរកចំណូលក្នុងរយៈពេល ១ ទៅ ៣ សប្តាហ៍ដំបូង!»

តើ Brand ថ្មីគួរចាប់ផ្តើមពីណា? ត្រូវធ្វើអ្វីខ្លះ ដើម្បីទាក់ទាញអតិថិជន និងបង្កើតការលក់ឱ្យបានលឿន? 🤔

🎬 តាមដានចម្លើយ និងបទពិសោធន៍ជាក់ស្តែងក្នុង EP ថ្មីនេះ!

#គិតគូរលុយ

[English Below]នេះជាការរំលឹកមួយសម្រាប់យើងទាំងអស់គ្នា៖ កុំឱ្យមិត្តភក្តិខ្ចីលុយ បើយើងមិនអាចទទួលយកបាននៅពេលដែលលុយនោះមិនត្រឡប...
25/09/2026

[English Below]

នេះជាការរំលឹកមួយសម្រាប់យើងទាំងអស់គ្នា៖ កុំឱ្យមិត្តភក្តិខ្ចីលុយ បើយើងមិនអាចទទួលយកបាននៅពេលដែលលុយនោះមិនត្រឡប់មកវិញ ព្រោះរឿងលុយអាចធ្វើឱ្យខូចមិត្តភាពបាន។ អេដមីនយល់ថា ការជួយមិត្តភក្តិផ្នែកហិរញ្ញវត្ថុអាចកើតចេញពីចេតនាល្អ ប៉ុន្តែមុននឹងឱ្យនរណាម្នាក់ខ្ចីលុយ សាកសួរខ្លួនឯងសំណួរងាយៗមួយថា៖ «បើលុយនេះមិនត្រឡប់មកវិញទេ តើយើងនៅតែអាចរស់នៅបានស្រួលដែរឬទេ?»

អេដមីនចង់បានន័យថា បើការឱ្យមិត្តខ្ចី 500 ដុល្លារ តម្រូវឱ្យយើងត្រូវដកលុយពីមូលនិធិសង្គ្រោះបន្ទាន់ (emergency fund) ឬធ្វើឱ្យយើងពិបាកបង់ថ្លៃផ្ទះខែក្រោយ ឬយើងត្រូវពន្យារពេលសងបំណុលរបស់ខ្លួន ឬត្រូវទៅខ្ចីពីអ្នកផ្សេងទៀត នោះប្រហែលជាយើងមិនទាន់មានលទ្ធភាពឱ្យគេខ្ចី 500 ដុល្លារនោះទេ។ នៅពេលដែលថ្ងៃណាមួយយើងផ្ទាល់ជួបរឿងបន្ទាន់ លុយសន្សំរបស់យើងមានតួនាទីការពារយើង មិនមែនអ្នកដទៃនោះទេ។

មួយទៀត រឿងលុយក៏អាចធ្វើឱ្យមិត្តភាពកាន់តែស្មុគស្មាញដែរ។ អេដមីនជឿថា យើងអាចពិបាកចិត្តក្នុងការទារលុយវិញ ហើយកាន់តែអន់ចិត្តនៅពេលឃើញមិត្តរបស់យើងចំណាយលុយលើរឿងផ្សេងៗ ខណៈដែលលុយយើងមិនទាន់សង។ អ្វីដែលចាប់ផ្តើមពីចិត្តចង់ជួយគេ អាចបន្តិចម្តងៗក្លាយជាការអន់ចិត្តចំពោះគ្នា។

យើងអាចខ្វល់ពីមិត្តភក្តិ ដោយមិនចាំបាច់ធ្វើឱ្យខ្លួនឯងមានបញ្ហាហិរញ្ញវត្ថុនោះទេ។ ជួយត្រឹមកម្រិតដែលយើងមានលទ្ធភាព ហើយឱ្យខ្ចីតែចំនួនដែលយើងអាចទទួលយកបាន ទាំងផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្ត ប្រសិនបើលុយនោះមិនត្រឡប់មកវិញ។

ការធ្វើជាមិត្តល្អ មិនមានន័យថាយើងត្រូវក្លាយជា «មូលនិធិសង្គ្រោះបន្ទាន់» របស់អ្នកដទៃនោះទេ។
—
This is a reminder for everyone: don’t lend your friends money or it’ll ruin your friendship. I understand that helping a friend financially can come from a good place. But before lending someone money, ask yourself one simple question: “If this money never comes back, will I still be okay?”

If lending $500 means touching your emergency fund, struggling with next month’s rent, delaying your own debt payment, or borrowing from someone else, then you probably cannot afford to lend that $500. Your savings are there to protect you when your own emergency happens.

Money can also complicate friendships. You may feel uncomfortable asking for repayment, then become frustrated when you see your friend spending money elsewhere. What started as an act of kindness can slowly turn into resentment.

You can care about someone without putting yourself in financial trouble for them. Help within your means, and only lend what you can financially and emotionally afford to lose.

Being a good friend doesn’t mean becoming someone else’s emergency fund.
Follow Kit Luy on other platforms:
Facebook: https://web.facebook.com/KitKuLuy
TikTok https://www.tiktok.com/.ku.luy
Follow me on other platforms: https://linkbio.co/Kjelniyey

ឆ្លើយសំណួរឈ្នះរង្វាន់ពី គិតគូរលុយ x ខ្ជិលនិយាយ Kjel Niyey! 😁ចូលរួមលេង Giveaway ពី គិតគូរលុយ - Kit Ku Luy និង Kjel Niyey ...
25/09/2026

ឆ្លើយសំណួរឈ្នះរង្វាន់ពី គិតគូរលុយ x ខ្ជិលនិយាយ Kjel Niyey! 😁
ចូលរួមលេង Giveaway ពី គិតគូរលុយ - Kit Ku Luy និង Kjel Niyey ដើម្បីមានឱកាសឈ្នះ Gift Box ដ៏ស្រស់ស្អាត​ចំនួន ៥ រង្វាន់🥰

លក្ខខណ្ឌងាយៗ៖
👉 ឆ្លើយសំណួរខាងលើឱ្យបានត្រឹមត្រូវ
👉 Like Facebook and TikTok​ ផេករបស់ គិតគូរលុយ Kit Ku Luy
👉 Like Facebook ផេក ខ្ជិលនិយាយ Kjel Niyey
👉Screenshot ក្នុងខំមិន និងShare ផុសនេះជាសាធារណៈ
🎁 អ្នកឈ្នះចំនួន 5 នាក់ នឹងទទួលបាន៖
Gift Box ដ៏ស្រស់ស្អាតម្នាក់​ ១ រង្វាន់ សរុប ៥ រង្វាន់។
📅 ផុតកំណត់ចូលរួម៖ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2026

លក្ខខណ្ឌផេ្សងៗត្រូវបានអនុវត្ត។

Address

Level 23, Amass Central Tower, Street 282 Corner 63, Sangkat BKK1, Chamkarmorn
Phnom Penh

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Alerts

Be the first to know and let us send you an email when គិតគូរលុយ Kit Ku Luy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share