Royal Mongkut Rice-អង្កររ៉ូយ៉ាល់ម្កុដ

Directions Website Contact the business

Royal Mongkut Rice-អង្កររ៉ូយ៉ាល់ម្កុដ Royal Mongkut Rice

❤️ អង្កររ៉ូយ៉ាល់ម្កុដ បន្តដំណើរជាមួយសហគមន៍ក្នុងនាមជាម៉ាកអង្ករកម្ពុជាមួយ ដែលយកចិត្តទុកដាក់ចំពោះសង្គម អង្កររ៉ូយ៉ាល់ម្កុដ ម...
29/09/2026

❤️ អង្កររ៉ូយ៉ាល់ម្កុដ បន្តដំណើរជាមួយសហគមន៍

ក្នុងនាមជាម៉ាកអង្ករកម្ពុជាមួយ ដែលយកចិត្តទុកដាក់ចំពោះសង្គម អង្កររ៉ូយ៉ាល់ម្កុដ មានកិត្តិយសបានចូលរួមចែករំលែកក្តីស្រឡាញ់ និងការគាំទ្រទៅដល់ អង្គការបេះដូងជប៉ុន។

ដំណើរនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អង្កររ៉ូយ៉ាល់ម្កុដ ក្នុងការចូលរួមចំណែកជាមួយសហគមន៍កម្ពុជា។

អង្កររ៉ូយ៉ាល់ម្កុដ ជឿជាក់ថា ការរីកចម្រើនរបស់យើង មិនមែនមានត្រឹមតែការផ្តល់ផលិតផលដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកក្នុងការកសាងសហគមន៍មួយ ដែលអាចរីកចម្រើនជាមួយគ្នា។

សូមអរគុណដល់ អង្គការបេះដូងជប៉ុន ដែលបានផ្តល់ឱកាសឱ្យអង្កររ៉ូយ៉ាល់ម្កុដ បានចូលរួមក្នុងដំណើរដ៏មានអត្ថន័យនេះ។ ❤️
❤️ Royal Mongkut Rice – Continuing the Journey with the Community

As a Cambodian rice brand that is committed to making a positive impact on society, Royal Mongkut Rice is honored to have the opportunity to share our care, support, and love with Japan Heart Organization.

This meaningful initiative reflects Royal Mongkut Rice’s ongoing commitment to giving back to the Cambodian community and contributing to causes that create positive and lasting impact.

At Royal Mongkut Rice, we believe that our growth is not only about delivering high-quality products to our customers, but also about creating shared value and contributing to stronger, more caring communities where everyone can grow together.

We sincerely appreciate Japan Heart Organization for giving Royal Mongkut Rice the opportunity to be part of this meaningful journey.

Together, we can make a difference. ❤️🌾

26 September 2026
Royal Mongkut Rice

ដំណើររបស់យើងនៅតែបន្ត… បន្ទាប់ពីដំណើរដ៏មានអត្ថន័យរបស់យើងទៅកាន់ សាលាបឋមសិក្សាផ្សារដែក នៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2026។ តើថ្ង...
20/09/2026

ដំណើររបស់យើងនៅតែបន្ត… បន្ទាប់ពីដំណើរដ៏មានអត្ថន័យរបស់យើងទៅកាន់ សាលាបឋមសិក្សាផ្សារដែក នៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2026។ តើថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2026 កំពុងខិតជិតមកដល់នេះ ក្រុមការងារអង្កររ៉ូយ៉ាល់ម្កុដនឹងទៅទីណាបន្ទាប់? តើយើងនឹងទៅជួបអ្នកណា? ពេលនេះ សូមរក្សាទុកជាអាថ៌កំបាំងសិន… តើអ្នកអាចទាយបានទេថា ទិសដៅបន្ទាប់របស់យើងនៅឯណា? សូមបញ្ចេញមតិរបស់អ្នកនៅក្នុង Comment! ជួបគ្នានៅថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2026! រួមគ្នាស្វែងរកពីដំណើរបន្ទាប់របស់យើង។
Our Journey Continues… Where Are We Going Next? After our meaningful visit to Phsar Daek Primary School on 22 August 2026, and now… 26 September 2026 is coming! But the question is… 📍 Where will Royal Mongkut go next? ❤️ Who will we meet? We’re keeping it a little secret for now… Can you guess our next destination? Drop your answer in the comments! See you on 26 September 2026! Let’s discover our next journey together.
#អង្កររ៉ូយ៉ាល់ម្កុដ
#អង្ករល្អជីវិតប្រសើរ

សូមអរគុណយ៉ាងជ្រាលជ្រៅ!សូមអរគុណដល់បងប្អូនអតិថិជន និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុង កម្មវិធីចាប់រង្វាន់ជាមួយក្រុមការង...
18/09/2026

សូមអរគុណយ៉ាងជ្រាលជ្រៅ!
សូមអរគុណដល់បងប្អូនអតិថិជន និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុង កម្មវិធីចាប់រង្វាន់ជាមួយក្រុមការងារអង្កររ៉ូយ៉ាល់ម្កុដ កាលពីថ្ងៃសៅរ៍ ទី 12 ខែកញ្ញា ឆ្នាំ 2026 នៅផ្លូវថ្មើរជើងមាត់ទន្លេ។ ស្នាមញញឹម ការចូលរួម និងការគាំទ្ររបស់អ្នកទាំងអស់គ្នា បានធ្វើឱ្យកម្មវិធីរបស់យើងកាន់តែសប្បាយរីករាយ និងពោរពេញដោយភាពកក់ក្តៅ។ សូមអរគុណសម្រាប់ការគាំទ្រ និងការជឿទុកចិត្តលើអង្កររ៉ូយ៉ាល់ម្កុដ – អង្ករកម្ពុជាគុណភាពល្អ។ យើងខ្ញុំរីករាយដែលបានជួបអ្នកទាំងអស់គ្នា ហើយសង្ឃឹមថានឹងបានជួបគ្នាម្តងទៀតនៅកម្មវិធីបន្ទាប់! THANK YOU FOR JOINING US! A heartfelt thank you to all our customers and everyone who joined the Royal Mongkut Lucky Draw Event on Saturday, September 12, 2026, at Walk-Street, riverside. Your smiles, participation, and support made the event even more special, joyful, and memorable. Thank you for your continued support and trust in Royal Mongkut – Quality Cambodian Rice. We were delighted to celebrate with you and look forward to seeing you again at our next event!
#អង្កររ៉ូយ៉ាល់ម្កុដ
#អង្ករល្អជីវិតប្រសើរ

22/08/2026
🌾 បន្តស្នាមញញឹម បន្តក្តីស្រមៃរបស់កុមារ ❤️ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន អប្សារា រ៉ាយស៍ (ខេមបូឌា) និងក្រុមការងា...
22/08/2026

🌾 បន្តស្នាមញញឹម បន្តក្តីស្រមៃរបស់កុមារ ❤️
ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន អប្សារា រ៉ាយស៍ (ខេមបូឌា) និងក្រុមការងារ អង្កររ៉ូយ៉ាល់ម្កុដ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចែករំលែកក្តីស្រឡាញ់ និងភាពកក់ក្តៅជាមួយក្មួយៗ និងប្អូនៗសិស្សានុសិស្ស នៅ សាលាបឋមសិក្សាផ្សារដែក។ ❤️
ក្នុងសកម្មភាពថ្ងៃនេះ ក្រុមការងារបាននាំយក អង្ករ សៀវភៅ នំ ស្ករគ្រាប់ និងទឹកដោះគោ មកចែកជូនដល់ប្អូនៗ ព្រមទាំងចូលរួមឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ការទំនុកបម្រុង និងការងាររបស់សាលា។ ជាពិសេស ក្រុមការងារក៏បានរៀបចំ បាយពងមាន់ចៀន ចែកជូនដល់គណៈកម្មការគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលមានចំនួនសរុបប្រមាណ ២០០ រូប។ 🍚🥚🥛📚
អ្វីដែលធ្វើឱ្យក្រុមការងារមានក្តីសោមនស្សបំផុត មិនមែនត្រឹមតែការចែករំលែកអំណោយតូចៗទាំងនេះទេ ប៉ុន្តែគឺ ស្នាមញញឹម ភាពរីករាយ និងពន្លឺក្នុងកែវភ្នែករបស់ប្អូនៗ ដែលបានក្លាយជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ពួកយើង។
ការចូលរួមនៅថ្ងៃនេះ គឺជាក្តីស្ម័គ្រចិត្ត និងបំណងចិត្តដ៏ស្មោះស្ម័គ្ររបស់ក្រុមការងារ ក្នុងការចែករំលែកអ្វីដែលយើងអាចធ្វើបាន ដើម្បីបង្កើតភាពរីករាយ និងរួមចំណែកតូចមួយក្នុងការគាំទ្រដល់ការសិក្សារបស់កុមារ។ 🌱❤️
ក្រុមការងារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយក លោកគ្រូ អ្នកគ្រូ និងគណៈកម្មការសាលា ដែលបានផ្តល់ឱកាស និងការស្វាគមន៍យ៉ាងកក់ក្តៅ ឱ្យពួកយើងបានចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យនេះ។
ជូនពរដល់ក្មួយៗ និងប្អូនៗទាំងអស់គ្នា
សូមឱ្យមានសុខភាពល្អ ស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម រៀនពូកែ និងខិតខំប្រឹងប្រែងក្នុងការសិក្សា។
សូមឱ្យសៀវភៅមួយក្បាលនៅថ្ងៃនេះ ក្លាយជាចំណេះដឹងដ៏មានតម្លៃនៅថ្ងៃស្អែក។
សូមឱ្យក្តីស្រមៃតូចៗរបស់ប្អូនៗនៅថ្ងៃនេះ ក្លាយជាអនាគតដ៏ភ្លឺស្វាងនៅថ្ងៃខាងមុខ។ ✨
សូមប្អូនៗកុំឈប់សុបិន កុំឈប់រៀន និងកុំឈប់ជឿជាក់លើខ្លួនឯង។
ព្រោះអនាគតដ៏ស្រស់ស្អាតរបស់កម្ពុជា គឺចាប់ផ្តើមពីកុមារដែលមានចំណេះដឹង និងបេះដូងពោរពេញដោយក្តីសង្ឃឹមនៅថ្ងៃនេះ។ 🇰🇭❤️
🌾 Continuing Smiles, Inspiring Dreams ❤️
On Saturday, August 22, 2026, Apsara Rice (Cambodia) and the Royal Mongkut Rice team were delighted to spend a meaningful day sharing love, care, and happiness with the children of Phsar Dek Primary School. ❤️
As part of our activity, we brought rice, books, snacks, candies, and milk to share with the students. We also provided a small financial contribution to support the school, and prepared fried egg rice for the school management committee, teachers, and students — a total of approximately 200 people. 🍚🥚🥛📚
What brought us the greatest joy was not only being able to give these small gifts, but seeing the smiles, happiness, and bright eyes of the children. Their smiles became a priceless source of encouragement and inspiration for all of us.
Today’s activity came from the team’s genuine willingness and heartfelt desire to give back — to share what we can, bring a little more happiness to the children, and make a small contribution toward supporting their education and future. 🌱❤️
We would like to express our sincere appreciation to the School Director, teachers, and school management committee for warmly welcoming us and giving us the opportunity to be part of this meaningful activity.
To all the children, we wish you good health, endless smiles, strong determination, and success in your studies.
May the books you receive today become valuable knowledge tomorrow.
May the little dreams you have today grow into a bright and beautiful future. ✨
Never stop dreaming. Never stop learning. And never stop believing in yourselves.
Because Cambodia’s brighter future begins with children who have knowledge, hope, and dreams today. 🇰🇭❤️
#កុមារកម្ពុជាដើម្បីកម្ពុជា
#អង្កររ៉ូយ៉ាល់ម្កុដ
#អង្ករល្អជីវិតប្រសើរ

💚 កុមារកម្ពុជា ដើម្បីកម្ពុជា 🇰🇭💚ពីជំហានតូចៗមួយជំហានម្តងៗ យើងបានរួមគ្នាចែករំលែក ❤️ ក្តីស្រឡាញ់ ស្នាមញញឹម 😊 និងក្តីសង្ឃឹម ...
19/08/2026

💚 កុមារកម្ពុជា ដើម្បីកម្ពុជា 🇰🇭💚
ពីជំហានតូចៗមួយជំហានម្តងៗ យើងបានរួមគ្នាចែករំលែក ❤️ ក្តីស្រឡាញ់ ស្នាមញញឹម 😊 និងក្តីសង្ឃឹម ✨ ដល់កុមារកម្ពុជាចំនួន ២,៤៥៥ នាក់ ហើយ! 👧👦📚🍚
ប៉ុន្តែដំណើររបស់យើងមិនទាន់ចប់ទេ… 🚚🌱យើងកំពុងបន្តដំណើរ ឆ្ពោះទៅកាន់គោលដៅ ៥,០០០ នាក់ 🎯💚
📍 ជំហានបន្ទាប់៖ សាលាបឋមសិក្សាផ្សារដែក📅 ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦
ព្រោះយើងជឿថា…ស្នាមញញឹមតូចមួយ 😊 អាចក្លាយជាក្តីសង្ឃឹមដ៏ធំមួយ ✨ហើយការចែករំលែកតូចៗរបស់យើងថ្ងៃនេះ អាចជួយបង្កើត អនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជា 🌈🇰🇭
💚 រួមគ្នា បន្តផ្តល់ក្តីស្រឡាញ់😊 រួមគ្នា បន្តបង្កើតស្នាមញញឹម🌱 រួមគ្នា បណ្តុះក្តីសង្ឃឹមសម្រាប់ជំនាន់ក្រោយ
កុមារកម្ពុជា ដើម្បីកម្ពុជា — រួមគ្នាធ្វើថ្ងៃនេះ ឱ្យកាន់តែមានន័យសម្រាប់ថ្ងៃស្អែក។ 🇰🇭💚
💚 Cambodian Children, For Cambodia 🇰🇭💚
From small steps to meaningful moments, we’ve had the privilege of sharing ❤️ love, smiles 😊, and hope ✨ with 2,455 Cambodian children so far. 👧👦📚🍚
But our journey doesn’t stop here… 🚚🌱We’re moving forward, one little step at a time, toward our goal of reaching 5,000 children. 🎯💚
📍 Next Stop: Phsa Daek Primary School📅 22 August 2026
Because we believe that…One little smile 😊 can inspire a big hope ✨And every small act of kindness we share today can help create a brighter tomorrow for Cambodia’s children. 🌈🇰🇭
💚 Together, we share love.😊 Together, we create smiles.🌱 Together, we grow hope for the next generation.
Cambodian Children, For Cambodia — Small steps today, brighter tomorrows ahead. 🇰🇭💚
#កុមារកម្ពុជា
#អង្កររ៉ូយ៉ាល់ម្កុដ
#អង្ករល្អជីវិតប្រសើរ

🌾❤️ សូមអរគុណយ៉ាងជ្រាលជ្រៅ! ❤️🌾សូមអរគុណដល់បងប្អូនអតិថិជន និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុង កម្មវិធីចាប់រង្វាន់ជាមួយក...
10/08/2026

🌾❤️ សូមអរគុណយ៉ាងជ្រាលជ្រៅ! ❤️🌾
សូមអរគុណដល់បងប្អូនអតិថិជន និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុង កម្មវិធីចាប់រង្វាន់ជាមួយក្រុមការងារអង្កររ៉ូយ៉ាល់ម្កុដ កាលពីថ្ងៃសៅរ៍ ទី 8/8/2026 នៅ Walk-Street មាត់ទន្លេ។ 🎉🎁
ការចូលរួម និងការគាំទ្ររបស់អ្នកទាំងអស់គ្នា គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមការងារយើងខ្ញុំ។ 🙏❤️
សូមអរគុណសម្រាប់ការគាំទ្រ Royal Mongkut – អង្ករកម្ពុជាគុណភាពល្អ 🇰🇭🌾
ជួបគ្នាម្តងទៀតនៅកម្មវិធីបន្ទាប់! 🎊✨
🌾❤️ THANK YOU SO MUCH! ❤️🌾
A big thank you to all our customers and everyone who joined the Royal Mongkut Lucky Draw Event on Saturday, August 8, 2026, at Walk-Street មាត់ទន្លេ. 🎉🎁
Your participation and support mean so much to us and inspire our team to continue bringing you quality Cambodian rice. 🙏❤️
Thank you for your continued support of Royal Mongkut – Quality Cambodian Rice 🇰🇭🌾
See you again at our next event! 🎊✨

🌾 មោទនភាពនៃអង្ករកម្ពុជា — ពីកម្ពុជាទៅកាន់ពិភពលោក! 🌎❤️ក្រុមហ៊ុន អប្សារា រ៉ាយស៍ (ខេមបូឌា) មានមោទនភាពដែលបានផលិត និងនាំចេញអង...
09/08/2026

🌾 មោទនភាពនៃអង្ករកម្ពុជា — ពីកម្ពុជាទៅកាន់ពិភពលោក! 🌎❤️
ក្រុមហ៊ុន អប្សារា រ៉ាយស៍ (ខេមបូឌា) មានមោទនភាពដែលបានផលិត និងនាំចេញអង្ករដែលមានប្រភពដើមពីប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារ និងអ្នកប្រើប្រាស់ជុំវិញពិភពលោកចំនួន 62 ប្រទេស។ 🌾🌎
សមិទ្ធផលដ៏មានមោទនភាពនេះ មិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការចូលរួម និងការគាំទ្រពីកសិករ ដៃគូអាជីវកម្ម អតិថិជន អ្នកចែកចាយ ដៃគូសហការ និងក្រុមការងាររបស់យើង ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ។
🙏 សូមអរគុណយ៉ាងជ្រាលជ្រៅដល់លោកអ្នកទាំងអស់ ដែលបានរួមចំណែកក្នុងដំណើរនេះ និងបានជួយឱ្យអង្ករកម្ពុជាឈានទៅកាន់ទីផ្សារពិភពលោក។
យើងនឹងបន្តខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គុណភាព និងអរគុណសម្រាប់ការជឿទុកចិត្ត និងការគាំទ្ររបស់លោកអ្នកទាំងអស់គ្នា។ ❤️
🌾 The Pride of Cambodian Rice — From Cambodia to the World! 🌎❤️
Apsara Rice (Cambodia) Co., Ltd. is proud to produce and export high-quality rice originating from Cambodia to markets and consumers around the world, reaching 62 countries worldwide. 🌾🌎
This proud achievement would not have been possible without the invaluable contributions and support of our farmers, business partners, customers, distributors, partners, our dedicated team, and all relevant organizations.
🙏 Our deepest gratitude goes to everyone who has been part of this journey, contributing to our success and helping bring Cambodian rice to markets around the world.
We will continue to strive for excellence, continuously improve our quality, and proudly share the quality and heritage of Cambodian rice with consumers around the world.
Thank you for your trust, support, and partnership. ❤️
#ក្រុមហ៊ុនអប្សារារ៉ាយស៍
#អង្កររ៉ូយ៉ាល់ម្កុដ
#អង្ករល្អជីវិតប្រសើរ

05/08/2026

🎉 បង្វិលកងសំណាង ឈ្នះរង្វាន់ភ្លាមៗ! 🎁
តើអ្នកចង់សាកល្បងសំណាងរបស់អ្នកទេ? 😍 កុំភ្លេចមកជួបគ្នានៅ WalkStreet មាត់ទន្លេ ថ្ងៃទី 8 ខែសីហា ឆ្នាំ 2026!
🎡 ចូលរួមលេង ហ្គេមបង្វិលកងសំណាង ហើយមានឱកាសឈ្នះរង្វាន់ជាច្រើន៖
🍚 អង្ករ MALIS 1KG
🍚 អង្ករ MALIS 2KG
🍚 អង្ករ MALIS 5KG
🎬 សំបុត្រកុន សម្រាប់ 2 នាក់
📚 សៀវភៅ
✨ រង្វាន់មានចំនួនកំណត់!
📍 WalkStreet មាត់ទន្លេ 📅 8 ខែសីហា 2026
👉 មកសាកល្បងសំណាងរបស់អ្នកជាមួយ MALIS! ❤️
📣 លក្ខខណ្ឌចូលរួម
👉 សូម Share Post នេះ ដើម្បីទទួលបាន សិទ្ធិបង្វិលកងសំណាង 1 ដង 🎡
📱 នៅពេលមកដល់ WalkStreet សូមបង្ហាញ Post ដែលបាន Share ដល់ក្រុមការងារ ដើម្បីទទួលសិទ្ធិបង្វិលកងសំណាង។

🎉 SPIN THE LUCKY WHEEL & WIN INSTANT PRIZES! 🎁
Ready to test your luck? 😍 Come and join us at WalkStreet Riverside on 8 August 2026 for a fun-filled Lucky Wheel game!
🎡 Spin the wheel and get a chance to WIN:
🍚 MALIS Rice 1KG
🍚 MALIS Rice 2KG
🍚 MALIS Rice 5KG
🎬 Movie Tickets for 2
📚 Royal Mongkut Books
✨ Limited prizes available!
📍 WalkStreet Riverside
📅 8 August 2026
👉 Come spin the Lucky Wheel and try your luck with MALIS! ❤️
📣 HOW TO JOIN
👉 Share this post to get 1 chance to spin the Lucky Wheel! 🎡
📱 When you arrive at WalkStreet, simply show your shared post to our team to receive your chance to spin.

Royal Mongkut Rice

[English below]នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ អង្កររ៉ូយ៉ាល់ម្កុដ បានរៀបចំសកម្មភាព “Big Cleaning Day” ដោយមានការចូលរួមយ៉ា...
16/02/2026

[English below]
នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ អង្កររ៉ូយ៉ាល់ម្កុដ បានរៀបចំសកម្មភាព “Big Cleaning Day” ដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែក។ សកម្មភាពនេះមានគោលបំណងដើម្បីលើកកម្ពស់វប្បធម៌ការងារដែលមានសណ្តាប់ធ្នាប់ អនាម័យ និងសុវត្ថិភាព ព្រមទាំងបង្កើតបរិយាកាសការងារដែលស្អាត មានសុខភាពល្អ និងមានប្រសិទ្ធភាពសម្រាប់បុគ្គលិកទាំងអស់។ អង្កររ៉ូយ៉ាល់ម្កុដជឿជាក់ថា បរិយាកាសការងារដែលស្អាត និងមានរបៀបរៀបរយ គឺជាមូលដ្ឋានសំខាន់សម្រាប់គុណភាពផលិតកម្ម សុវត្ថិភាពអាហារ និងការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ ក្រុមការងារបន្តប្តេជ្ញាចិត្តអនុវត្តសកម្មភាពបែបនេះជាប្រចាំ ដើម្បីលើកកម្ពស់ទំនួលខុសត្រូវសង្គម បរិស្ថាន និងសុខុមាលភាព។
On 13 February 2026, Royal Mongkut Rice organized a “Big Cleaning Day” activity with active participation from management and employees across all departments.The activity aimed to promote a well-organized, hygienic, and safe working culture, while creating a clean, healthy, and efficient working environment for all employees.Royal Mongkut Rice firmly believes that a clean and orderly workplace is a vital foundation for product quality, food safety, and sustainable business development.The team remains committed to continuously carrying out such activities to strengthen social responsibility, environmental care, and employee well-being.
#អង្កររ៉ូយ៉ាល់ម្កុដ


Address

1003
Phnom Penh
12103

Alerts

Be the first to know and let us send you an email when Royal Mongkut Rice-អង្កររ៉ូយ៉ាល់ម្កុដ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Mongkut Rice-អង្កររ៉ូយ៉ាល់ម្កុដ:

Shortcuts

Share