Cambodia Tax Agent Federation Association

Cambodia Tax Agent Federation Association ចង់ឃើញការអនុវត្តច្បាប់ពន្ធ រវាងរដ្ឋបាលសារពើពន្ធ និង ធុរជនមានតម្លាភាព

11/06/2026

លោកស្រី លាង សូនីតា (LEANG SONITA)
Accounting & Tax Manager នៃក្រុមហ៊ុន COMPLY ACCOUNTING & TAX SERVICES (CAMBODIA) CO., LTD
096 229 3333/ 087 222 996 ជាអ្នកជំនាញប្រឹក្សាយោបល់ទៅលើសេវាកម្មពន្ធដារ បានចែករំលែកបទពិសោធន៍ និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន មុនស្គាល់និងបន្ទាប់ពីចូលរួមជាមួយ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា ហៅថា CTAFA។

—————————————————
#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធាន...
11/06/2026

នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា អមដោយថ្នាក់ដឹកនាំសមាគម បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) អមដោយប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ន.គ.ស. នៅអគារ ៣៤៥។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយលើចំនុចអាទិភាពសំខាន់ៗក្នុងគោលបំណងលើកកម្ពស់ការអនុវត្តវិជ្ជាជីវៈគណនេយ្យ និងសវនកម្មប្រកបដោយគុណភាព សុចរិតភាព និងអនុលោមភាព ស្របតាមបទប្បញ្ញត្តិជាធរមាន និងស្តង់ដារវិជ្ជាជីវៈដែលទទួលស្គាល់ជាអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារ៉ាវុធ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ ន.គ.ស. ព្រមទាំងបានជម្រាបជូនអំពីទិសដៅ និងបេសកកម្មរបស់សមាគម ដើម្បីចូលរួមចំណែកលើកកម្ពស់វិជ្ជាជីវៈ ពង្រឹងសមត្ថភាពធនធានមនុស្ស និងជំរុញការអនុវត្តអនុលោមភាពក្នុងវិស័យពន្ធដារ គណនេយ្យ និងសវនកម្ម។

ជាការឆ្លើយតប ឯកឧត្តម ប៊ូ ថារិន បានសម្តែងនូវការគាំទ្រចំពោះតួនាទី និងសកម្មភាពរបស់សមាគមនាពេលកន្លងមក និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់សមាគមក្នុងការផ្សព្វផ្សាយចំណេះដឹង ការពង្រឹងអនុលោមភាព និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យ គណនេយ្យ និងសវនកម្មនៅកម្ពុជា។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការបង្កើតភាពជាដៃគូតាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីជំរុញកិច្ចសហការប្រកបដោយប្រសិទ្ធភាពផងដែរ៕

On the morning of Wednesday, 10 June 2026, H.E. UM Saravuth, President of the Cambodia Tax Agent Federation Association, accompanied by the Association’s senior management, paid a courtesy call and held a working meeting with H.E. BOU Tharin, Director General of the Accounting and Auditing Regulator (ACAR), who was accompanied by department directors and technical officers of ACAR, at Building 345 Office.

During the meeting, both parties engaged in comprehensive discussions and exchanged views on key priority matters, with the shared objective of enhancing the quality, integrity, and regulatory compliance of the accounting and auditing professions in accordance with applicable laws and regulations, as well as internationally recognized professional standards.

On this occasion, H.E. UM Saravuth expressed his sincere appreciation for the warm welcome extended by ACAR. He also briefed the participants on the Association’s strategic direction and mission, particularly its commitment to advancing professional standards, strengthening human resource capacity, and promoting a culture of compliance within the fields of taxation, accounting, and auditing.

In response, H.E. BOU Tharin expressed his full support for the Association’s role and contributions. He further emphasized the importance of the Association’s active engagement in knowledge dissemination, compliance enhancement, and human resource development, which serve as essential pillars for the sustainable growth and development of Cambodia’s accounting and auditing sector.

In addition, both parties discussed the prospect of formalizing their partnership through the signing of a Memorandum of Understanding (MoU) in the near future as a mechanism to further strengthen and institutionalize effective cooperation between the two organizations.

————————————————
#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


10/06/2026
រាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធាន សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAF...
04/06/2026

រាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធាន សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) បានចូលរួមក្នុងគណៈប្រតិភូ CEO Master Club ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អោម សេងបូរា បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សា និងស្វែងរកកិច្ចសហការក្នុងការពង្រឹងសមត្ថភាពសហគ្រិន លើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់ និងភាពប្រកួតប្រជែង ក្នុងយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង”។

ជំនួបនេះមានគោលបំណងចម្បងដើម្បីជំរុញស្មារតីជាតិ និងការអភិវឌ្ឍសមត្ថភាពសហគ្រិន តាមរយៈគោលការណ៍ រួបរួម ស្តង់ដារ និងសមត្ថភាព ព្រមទាំងផែនការរៀបចំពិព័រណ៍ម្ហូបអាហារ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ។ ជំនួបនេះក៏បានផ្តោតលើការពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) បង្កើនផលិតភាព និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងនាមប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា ឯកឧត្តម អ៊ុំ សារ៉ាវុធ បានសម្តែងការគាំទ្រចំពោះកិច្ចសហការរវាងក្រសួង និង CEO Master Club ក្នុងការរួមចំណែកអភិវឌ្ឍសហគ្រិនកម្ពុជា និងលើកកម្ពស់ផលិតផលក្នុងស្រុក ដោយតាមរយៈការពង្រឹងសមត្ថភាពម្ចាស់អាជីវកម្ម ការបង្កើនស្តង់ដារផលិតកម្ម និងការពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ គឺជាកត្តាសំខាន់ក្នុងការបង្កើនភាពប្រកួតប្រជែង និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ឯកឧត្តមក៏បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមនានាដែលជួយជំរុញការអភិវឌ្ឍសហគ្រិនភាព និងការរីកចម្រើនរបស់វិស័យឯកជននៅកម្ពុជាផងដែរ។

————————————————
#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះ ជូនចំពោះ ថ្នាក់ដឹកនាំសមា...
02/06/2026

សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះ ជូនចំពោះ ថ្នាក់ដឹកនាំសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយ (គ.ប.ផ) ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចូលរួមសហការ និងទទួលខុសត្រូវយ៉ាងសកម្ម ក្នុងការរៀបចំ វេទិកាប្រចាំឆ្នាំ ក្រោមប្រធានបទ “បច្ចុប្បន្នភាពនៃអនុលោមភាពច្បាប់ វិធាន និងនីតិវិធី គណនេយ្យ សវនកម្ម និង ប.ស.ស. ចំពោះធុរជននៅកម្ពុជា” ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យគួរជាទីមោទនៈ។

សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះស្មារតីសហការ ការផ្តល់ឲ្យនូវពេលវេលា កម្លាំងកាយចិត្ត និងទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មការ (គ.ប.ផ) ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់មុខមាត់ កិត្តិយស និងគុណភាពនៃការរៀបចំកម្មវិធីរបស់សមាគម។

ក្នុងឱកាសដ៏មានតម្លៃនេះ ខ្ញុំសូមគោរពជូនពរ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មការ (គ.ប.ផ) ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមទទួលបានជោគជ័យលើគ្រប់ភារកិច្ចការងារទាំងអស់។

————————————————
#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


English Below]🎉 សូមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅដល់សមាជិកថ្មី! 🇰🇭សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) ស...
01/06/2026

English Below]
🎉 សូមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅដល់សមាជិកថ្មី! 🇰🇭
សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) សូមស្វាគមន៍សមាជិកថ្មីលោកស្រី ឃិត យាន អភិបាលក្រុមហ៊ុន យាន មង្គល ឯ.ក ដែលបានចូលរួមជាសមាជិកសកម្ម ជាមួយគ្រួសារសមាគម CTAFA របស់យើង!
✍️ ចូលរួមជាសមាជិក CTAFA មានផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
✅ទទួលបានការប្រឹក្សាក្នុងការដោះស្រាយបញ្ហាអាជីវកម្ម ផ្នែកគណនេយ្យ ពន្ធដារ និងសវនកម្ម។
✅ទទួលបានជំនួយផ្នែកស្មារតី និងផ្លូវច្បាប់ ក្នុងទំនាក់ទំនងជាមួយអាជ្ញាធរ។
✅ចូលរួមព្រឹត្តិការណ៍ប្រចាំខែ និងប្រចាំឆ្នាំ ដែលជាវិជ្ជាជីវៈសម្រាប់អ្នក គណនេយ្យ ពន្ធដារ និងសវនកម្ម។
✅ចូលរួមវគ្គបណ្ដុះបណ្ដាលលើ បច្ចេកវិទ្យាថ្មីៗ ភាពជាអ្នកដឹកនាំ អាជីវកម្ម សហគ្រិន ហិរញ្ញវត្ថុ និងច្បាប់។
✅ទទួលបានឱកាសពង្រីកបណ្ដាញអាជីវកម្មទាំងជាតិ និងអន្តរជាតិ។
✅ទទួលបានការលើកកម្ពស់កេរ្ដិ៍ឈ្មោះផ្ទាល់ខ្លួន និងអាជីវកម្ម។
✅ទទួលបានការចូលរួមសកម្មភាពមនុស្សធម៌ និងការចែករំលែកចំណេះជំនាញ។
✅ទទួលបានសិទ្ធសហការឧបត្ថមជាអទិភាពក្នុងព្រឹត្តិការណ៍ផ្សេងៗ។
✅ទទួលបានសិទ្ធបោះឆ្នោតជ្រើសរើស ជាគណៈកម្មការជំនាញណាមួយ។
✅ទទួលបានវិញ្ញាបនបត្រផ្លូវការបញ្ជាក់សមាជិកភាព។
………………
🌟 Welcome to Our New Member! 🌟
🎉 Congratulations and a warm welcome to our new member! 🇰🇭
The Cambodian Tax Agent Federation Association (CTAFA) is delighted to welcome Mrs. KHIT YEAN Company Director YEANMONGKOL CO., LTD. who has recently joined our CTAFA family as an Supported member!
✍️Becoming a CTAFA member comes with numerous benefits, including:
✅ Receive professional consulting for solving business issues in accounting, taxation, and auditing.
✅ Obtain moral support and legal assistance when dealing with the authorities.
✅ Attend monthly and annual professional events for accountants, tax specialists, and auditors.
✅ Join training courses on emerging technologies, leadership, business, entrepreneurship, finance, and law.
✅ Gain opportunities to expand your business network locally and internationally.
✅ Enhance your personal and corporate reputation.
✅ Participate in humanitarian activities and knowledge-sharing initiatives.
✅ Enjoy priority rights to collaborate or sponsor in various events.
✅ Secure voting rights to elect members of any specialist committee.
✅ Receive an official certificate confirming your membership.
🤝 Together, we grow stronger!
�𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐮𝐬 𝐟𝐨𝐫 𝐝𝐞𝐭𝐚𝐢𝐥 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧:
📩 𝐄𝐦𝐚𝐢𝐥: [email protected]
📲 𝗧𝗲𝗹: 088 507 8888 (https://t.me/ctafa168)
📨 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝐂hanel: https://t.me/ctafaofficial
📍 𝐖𝐨𝐫𝐤 𝐒𝐭𝐚𝐭𝐢𝐨𝐧: https://maps.app.goo.gl/kzNjakZWtCXVbHEn8...

01/06/2026

ឯកឧត្តមប៊ូថារិនបញ្ជាក់ពីតួនាទីភារកិច្ចនិយ័តករគណនេយ្យនិងសវនកម្ម នៅក្នុងវេទិកាប្រចាំឆ្នាំ ក្រោមប្រធានបទ “បច្ចុប្បន្នភាពនៃអនុលោមភាពច្បាប់ វិធាន និងនីតិវិធី គណនេយ្យ សវនកម្ម និង ប.ស.ស. ចំពោះធុរជននៅកម្ពុជា” នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ដែលរៀបចំដោយសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា

————————————————
#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


01/06/2026
01/06/2026

លោក សូរ សមតុលា (SO Samtola) Co-Founder & Business Development Manager
096 91 94 093។ អ្នកជំនាញប្រឹក្សាយោបល់ទៅលើសេវាកម្មពន្ធដារ បានចែករំលែកបទពិសោធន៍ និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន មុនស្គាល់និងបន្ទាប់ពីចូលរួមជាមួយ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា ហៅថា CTAFA។

—————————————————
#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លោកស្រី ដែលជាម្ចាស់ស្ថាប័ន និងក្...
01/06/2026

សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លោកស្រី ដែលជាម្ចាស់ស្ថាប័ន និងក្រុមហ៊ុន ទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីវេទិកាប្រចាំឆ្នាំ ក្រោមប្រធានបទ “បច្ចុប្បន្នភាពនៃអនុលោមភាពច្បាប់ វិធាន និងនីតិវិធី គណនេយ្យ សវនកម្ម និង ប.ស.ស. ចំពោះធុរជននៅកម្ពុជា” នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ។

ការចូលរួមឧបត្ថម្ភ និងការគាំទ្រដ៏មានតម្លៃរបស់ លោក លោកស្រី គឺជាកម្លាំងជំរុញដ៏សំខាន់ ដែលបានរួមចំណែកធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយរលូន មានភាពអធិកអធម ប្រកបដោយអត្ថន័យ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាសូមគោរពជូនពរ លោក លោកស្រី ដែលជាអ្នកឧបត្ថម្ភកម្មវិធីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមទទួលបាននូវភាពរីកចម្រើន ជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងគ្រប់ការងារ និងអាជីវកម្ម។

————————————————
#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


Address

Russian Federation Boulevard
Phnom Penh
1200

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 11:59

Telephone

+855885078888

Website

Alerts

Be the first to know and let us send you an email when Cambodia Tax Agent Federation Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambodia Tax Agent Federation Association:

Share