04/08/2026
[English below]
🔹ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០”
ដើម្បីឱ្យព្រឹត្តិការណ៍នេះកាន់តែមានអត្ថប្រយោជន៍ដល់សាធារណជន ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសម្ចាស់ធុរកិច្ចថ្មី តាងនាមឱ្យគណៈកម្មការរៀបចំ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមគោរពអញ្ជើញសាធារណជនទាំងអស់ចូលរួមពិធីប្រកាស និង សិក្ខាសាលាផ្សព្វផ្សាយនេះ ដែលនឹងប្រព្រឹត្តទៅ៖
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
📍 ទីតាំង៖ សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ
⚠️ ចំនួនអ្នកចូលរួមមានកំណត់!
សូមមេត្តាចុះឈ្មោះចូលរួមឱ្យបានមុនថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ តាមរយៈតំណភ្ជាប់ ឬ QR Code៖ https://form.debc.gov.kh/form/86130c055d83174553ec3482a03daa72e25a0fa9c9018e94/fill
🎉 យុទ្ធសាស្ត្រជាតិនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និង មានការតភ្ជាប់ជាប្រព័ន្ធ ដើម្បីគាំទ្រធុរកិច្ចថ្មីគ្រប់ដំណាក់កាលក្នុងការចាប់ផ្តើម, លូតលាស់, ពង្រីកទីផ្សារ, ទទួលបានមូលធន, អភិវឌ្ឍសមត្ថភាពឱ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក, តំបន់ និង ទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនការរួមចំណែករបស់ធុរកិច្ចថ្មីក្នុងផលិតផលក្នុងស្រុកសរុប។
🔹 The Official Launch and Dissemination Workshop of the "National Strategy on Startup Development 2026–2030"
To make this event as beneficial as possible to the public, relevant ministries, institutions, and especially startup founders, the organizing committee is pleased to invite all interested participants to join the launching ceremony and dissemination workshop.
🗓 Date: August 11, 2026
📍 Venue: Sokha Phnom Penh Hotel & Residence
⚠️ Limited Seats Available!
Please register by August 9, 2026, via the link or QR Code: https://form.debc.gov.kh/form/86130c055d83174553ec3482a03daa72e25a0fa9c9018e94/fill
🎉 This National Strategy aims to develop an enabling and well-connected startup ecosystem in Cambodia that supports startups at every stage of their journey to start, grow, expand markets, access capital, build the capacity to compete in domestic, regional, and international markets, and increase the contribution of startups in the gross domestic product.