18/08/2026
"ហេតុអ្វីបានជា គ្រឹះស្ថានឥណទានទេពជ័យ មិនទទួលពាក្យស្នើសុំឥណទានរបស់អ្នក?"
នៅ គ្រឹះស្ថានឥណទានទេពជ័យ យើងជឿជាក់លើ "តម្លាភាព" និង "វិជ្ជាជីវៈ"។ ការស្នើសុំកម្ចី មិនមែនមានន័យថានឹងត្រូវជាប់គ្រប់ករណីនោះទេ ព្រោះយើងត្រូវធានាថាវាជាដំណោះស្រាយដែលត្រឹមត្រូវសម្រាប់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
នេះជាមូលហេតុចម្បងៗមួយចំនួន៖
🟢 មិនមែនជាម្ចាស់អាជីវកម្ម៖ យើងផ្តល់ជូនសម្រាប់តែបងប្អូនដែលប្រកបរបររកស៊ីផ្ទាល់ខ្លួនប៉ុណ្ណោះ។
🟢 ប្រភពចំណូលមិនច្បាស់លាស់៖ អាជីវកម្មថ្មីពេក ឬមិនមានប្រវត្តិប្រតិបត្តិការគ្រប់គ្រាន់។
🟢 ឯកសារមិនគ្រប់គ្រាន់៖ មិនអាចបញ្ជាក់ពីលំហូរសាច់ប្រាក់ ឬព័ត៌មានមិនអាចផ្ទៀងផ្ទាត់បាន។
🟢 សមត្ថភាពសង៖ ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន មិនទាន់សមស្របតាមលក្ខខណ្ឌឥណទាន។
💡 ដំណោះស្រាយ៖ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម និងចង់ដឹងពីលទ្ធភាពរបស់អ្នក សូមទាក់ទងមកយើងដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែម! 🤝🛡
#គ្រឹះស្ថានឥណទានទេពជ័យ #ចំណេះដឹងហិរញ្ញវត្ថុ